លោក ពូទីន អាចជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលត្រូវជួបមេធំអ៊ីរ៉ង់ លោក Mojtaba
មូស្គូ, តេហេរ៉ង់ ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក ពូទីន អាចនឹងក្លាយជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលត្រូវជួប ជាមួយមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺ លោក Mojtaba Khamenei។
លទ្ធភាពនេះ អាចកើតមានឡើង បន្ទាប់ពីសារព័ត៌មាន Tass បានអះអាងថា មានប្រភពព័ត៌មានមួយរបស់អ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយនេះថា «ការទាក់ទងអន្តរជាតិលើកដំបូង របស់លោក Mojtaba Khamenei អាចជាការសន្ទនាតាមទូរស័ព្ទ ឬ ជំនួបជាមួយលោក Putin»។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ TASS កាលពីថ្ងៃចន្ទថា លោក ពូទីន ប្រកាសបើកចំហចំពោះការទាក់ទងជាមួយលោក Mojtaba Khamenei ប៉ុន្តែ បច្ចុប្បន្ននេះ មិនទាន់មានការរៀបចំជាក់លាក់ណាមួយ សម្រាប់ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នោះទេ ប៉ុន្តែ លោក Putin បើកចំហចំពោះការទាក់ទងបែបនេះ។
លោក Mojtaba Khamenei បានក្លាយជាមេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់ឪពុក គឺ លោក Ali Khamenei ដែលបណ្តាលមកពីការវាយប្រហារដោយមីស៊ីល របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើតាម Tass ដដែល៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
