អ្នករាយការណ៍ពិសេសអ.ស.ប.ចាត់ទុកជំនួបជាមួយសម្ដេចតេជោ បង្ហាញពីការបើកចំហរលើសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ៖អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធមនុស្សនៅកម្ពុបានចាត់ទុកការជួបពិភាក្សាទល់មុខជាមួយសម្ដេច តេជោ ហ៊ុន សែន គឺជាសញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ពីសម្ដេច តេជោវិញបានបង្ហាញក្តីសង្ឃឹមថា បេសកកម្មលើកដំបូងរបស់អ្នករាយ ការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះនឹងជួយឱ្យ មានការ យល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជា ធិបតេយ្យនៅកម្ពុជាតាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ថូម៉ាស់ អាន់ឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមាន សាមគ្គីភាព។លោក ថូមាស់ អាន់ឌ្រូ បានមកដល់កម្ពុជាកាលពី ថ្ងៃទី២០ កក្កដា សម្រាប់បេសកកម្មលើកដំបូងរយៈពេល ១២ថ្ងៃរបស់ លោកមកកាន់កម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោឱ្យដឹងក្រោយ ជំនួប បញ្ចប់ថា មុននឹងអធិប្បាយអំពីបញ្ហសិទ្ធមនុស្សនៅកម្ពុជាសម្ដេច តេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោក ថូម៉ាស អាន់ឌ្រូ ដែលត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសថ្មី របស់អ.ស.ប. ជំនួសលោក វិទិត មុនតាប៊ន ដែលបានលាលែងពីតំណែង។ ទាក់ទងនឹងសិទ្ធិមនុស្ស សម្ដេចតេជោបានបញ្ជាក់ជូនភ្ញៀវដោយ ដោយផ្តោតទៅលើសិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ ។
សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបើកទូលាយឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។សម្ដេចបន្ថែមថាគ្មានប្រទេសណាមួយអាចអនុវត្តវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានល្អឥតខ្ចោះនោះទេ ដោយគ្រប់ប្រទេសសុទ្ធតែមានចំណុចខ្វះខាត ដែលត្រូវបន្តកែលម្អជាបន្តបន្ទាប់។
តាមរយៈវត្តមានរបស់លោក ថូម៉ាស អាន់ឌ្រូ ទោះជាការមកកម្ពុជាជាលើកដំបូងក្តី ក៏សម្ដេចតេជោបានបង្ហាញនូវក្តីសង្ឃឹមថា បេសកកម្មរបស់លោកនៅកម្ពុជា នឹងជួយឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។សម្ដេចក៏សង្ឃឹមផងដែរថា អ្នករាយការណ៍ពិសេសរូបនេះ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ចំណែកលោក ថូម៉ាស អាន់ឌ្រូ បានចាត់ទុកការជួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន គឺជាសញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។លោកបានរំលឹកអំពីការធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មិនធ្លាប់មានឱកាសជួបជាមួយថ្នាក់ដឹកនាំកំពូលដូចនៅកម្ពុជានេះទេ។
លោកបានកោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន។
ចំណុចលេចធ្លោមួយដែលបង្ហាញក្នុងជំនួបពិភាក្សា លោក ថូម៉ាស អាន់ឌ្រូ បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា លោកបានតាមដានយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។លោកនឹងចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការទទួលស្គាល់របស់អ្នករាយការណ៍ពិសេសអំពីសមិទ្ធផលរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការទទួលយក អនុសាសន៍ជាច្រើនពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ សម្ដេចក៏បានស្វាគមន៍ ចំពោះបំណងរបស់លោក ថូម៉ាស អាន់ឌ្រូ ក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាជាក់ស្តែងនៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរង៕













ដោយ៖ស៊ូ វណ្ណលុក