អ៊ីរ៉ង់បដិសេធសំណើបទឈប់បាញ់ថ្មីរបស់អាមេរិក តាមរយៈអ៊ីរ៉ាក់

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានបដិសេធសំណើបទឈប់បាញ់ថ្មី របស់ទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបាននាំមកជូនដោយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។ នេះបើតាមកាសែត The New York Times និងផ្សាយបន្តដោយ Tass កាលពីថ្ងៃព្រហស្បតិ៍។

បើតាមប្រភព, នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi
បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ក្រោយមក កាលពីថ្ងៃព្រហស្បតិ៍ លោក al-Zaidi បានមកដល់ទីក្រុងតេហេរ៉ង់ ដើម្បីបំពេញទស្សនកិច្ច តាមការអញ្ជើញរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។ ក្នុងជំនួបនោះ សំណើបទឈប់បាញ់របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានលើកឡើងពីភាគីអ៊ីរ៉ាក់។

សារព័ត៌មានអាមេរិមួយនេះ បានដកស្រង់ប្រភពព័ត៌មានថា មន្ត្រីទីក្រុងតេហេរ៉ង់មិនចាប់អារម្មណ៍នឹងកិច្ចព្រមព្រៀងបណ្តោះអាសន្នណាមួយ ដែលទុកឱ្យបញ្ហានៅច្រកសមុទ្រហ័រមូស នៅតែមិនទាន់ត្រូវបានដោះស្រាយនោះទេ។

យ៉ាងណា កាសែតអាមេរិកមួយនេះមិនបានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌ ដែលបានស្នើឡើង នៅក្នុងកិច្ចព្រមព្រៀងថ្មីនោះទេ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner