ប្រធានាធិបតីអាមេរិក-អ៊ុយក្រែន គ្រោងជួបគ្នាជាថ្មី សប្តាហ៍ក្រោយ

បរទេស ៖ សេតវិមានបានឱ្យដឹងកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលែនស្គី គ្រោងនឹងជួបគ្នាជាថ្មី នៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ។

មន្ត្រីសេតវិមានម្នាក់បាននិយាយថា ភាគីទាំងពីរ គ្រោងជួបគ្នា នៅថ្ងៃអង្គារ ថ្ងៃទី ២៨ ខែកក្កដា។
ប្រភពព័ត៌មានពីអ៊ុយក្រែន បានឱ្យដឹងថា លោក Zelenskyy មានបំណងចង់ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែ ក្រុមការងាររបស់លោកកំពុងរង់ចាំការបញ្ជាក់ជាផ្លូវការ អំពីកាលវិភាគរបស់លោក Trump ពីសេតវិមាន។

កាលពីថ្ងៃសុក្រ អ្នកសកម្មជនស្តាំនិយម និងជាសម្ព័ន្ធមិត្តរបស់លោក Trump គឺអ្នកស្រី Laura Loomer បានសម្ភាសលោក Zelenskyy ហើយបាននិយាយថា លោកបានប្រាប់អ្នកស្រី អំពីផែនការណាត់ជួបគ្នានេះដែរ។

តាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម X, អ្នកស្រី Loomer បានបន្ថែមថា លោក Zelenskyy បាននិយាយថា លោកនឹងចូលរួមក្នុងពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham ដែលបានទទួលមរណភាព កាលពីដើមខែនេះ។

លោក Graham គឺជាអ្នកគាំទ្រដ៏សំខាន់មួយរូបរបស់អ៊ុយក្រែន ដោយបានធ្វើដំណើរទៅកាន់ប្រទេសនេះ ចំនួន ១០ ដង ចាប់តាំងពីការចូលលុកលុយរបស់រុស្ស៊ីមក។ លោកតែងតែជំរុញឱ្យមានការដាក់ទណ្ឌកម្មលើរុស្ស៊ី ក៏ដូចជា ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងកៀវ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner