អតីតប្រធានាធិបតីហុងឌូរ៉ាស ត្រឡប់ចូលប្រទេសវិញ ក្រោយលោក ត្រាំ លើកលែងទោស

តេហ្គូស៊ីហ្គាល់ប៉ា ៖ អតីតមេដឹកនាំប្រទេសហុងឌូរ៉ាស លោក Hernandez កាលពីថ្ងៃអាទិត្យ បានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ក្រោយទទួលបានការលើកលែងទោស ពីលោក Donald Trump ប្រធានាធិបតីអាមេរិក។

បើតាម Aljazeera, លោក Juan Orlando Hernandez អតីតប្រធានាធិបតីហុងឌូរ៉ាស ត្រូវបានលោក Trump បានផ្តល់ការលើកលែងទោស កាលពីខែធ្នូ ខណៈដែលលោកធ្លាប់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៤៥ ឆ្នាំពីបទជួញដូរគ្រឿងញៀន។

លោក Trump អះអាងថា លោក Hernandez មិនទទួលបានការកាត់ក្តីដោយយុត្តិធម៌ និងត្រូវបានរៀបចំផែនការដាក់កំហុស ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden។

យ៉ាងណា លោក Hernandez នឹងត្រូវឡើងសវនាការ នៅប្រទេសហុងឌូរ៉ាស លើបទចោទប្រកាន់ពីបទឆបោក និងការលាងលុយ ប៉ុន្តែ ក្រុមសកម្មជនមានការព្រួយបារម្ភថា លោកនឹងមិនទទួលបានយុត្តិធម៌ពិតប្រាកដនោះទេ៕

ប្រភព ៖ aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner