អាមេរិកប្រាប់អ៊ីស្រាអែល ដកទ័ពចេញពីហ្គាហ្សា, លីបង់ និង ស៊ីរី

ហ្ស៊េរុយសាឡិម ៖ សហរដ្ឋអាមេរិកបានទាមទារឱ្យកងទ័ពអ៊ីស្រាអែល ដកខ្លួនចេញពីតំបន់ហ្គាហ្សា, ប្រទេសលីបង់ និង ស៊ីរី នេះបើតាមការរាយការណ៍របស់ទូរទស្សន៍ Channel 13 របស់អ៊ីស្រាអែល។

បើតាមប្រភពដដែល ចេញផ្សាយដោយ Tass នៅថ្ងៃអង្គារនេះ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជម្រាបជូនរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកថា សហរដ្ឋអាមេរិកកំពុងទទូចឱ្យមានការដកកងទ័ពអ៊ីស្រាអែល ហៅកាត់ IDF
ចេញពីតំបន់ហ្គាហ្សា , ប្រទេសលីបង់ និងប្រទេសស៊ីរី ជាដំណាក់កាល។

យ៉ាងណា យោងតាមការរាយការណ៍របស់ប៉ុស្តិ៍ទូរទស្សន៍ Channel 13 ដែលដកស្រង់ប្រភពព័ត៌មានមួយ, លោក Netanyahu បានបង្ហាញពីបំណងចង់បដិសេធការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនបែបនេះ។

កិច្ចប្រជុំប្រចាំសប្តាហ៍របស់រដ្ឋាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី ២៦ ខែកក្កដា ត្រូវបានរៀបចំឡើង មុនពេល ដែលលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបលោកប្រធានាធិបតី Donald Trump នៅឯសេតវិមាន នាថ្ងៃអង្គារនេះ ខណៈដែលវាគឺជាជំនួបលើកដំបូង ចាប់តាំងពីមានសង្គ្រាមជាមួយអ៊ីរ៉ង់៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner