លោក ត្រាំ គំរាមបន្តវាយ អ៊ីរ៉ង់ ឱ្យចាស់ដៃបំផុត ដើម្បីឈ្នះសង្គ្រាម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ សុក្រ បានព្រមានធ្ងន់ៗថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តវាយប្រហារលើប្រទេសអ៊ីរ៉ង់ឱ្យកាន់តែចាស់ដៃបំផុត ដោយសារតែសហរដ្ឋអាមេរិកចង់ឈ្នះសង្គ្រាមនេះ ។

លោក ត្រាំ បានបញ្ជាក់ច្បាស់ៗនៅចំពោះមុខអ្នកសារព័ត៌មាននៅឯជំរុំ Camp David ថា សហរដ្ឋអាមេរិកចង់ឈ្នះសង្គ្រាមនេះ កម្លាំងយោធាយើងកំពុងធ្វើបានល្អណាស់ ហើយអ៊ីរ៉ង់កំពុងត្រូវបានបំផ្លាញ ។

មេដឹកនាំអាមេរិករូបនេះ អះអាងថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ ពីព្រោះពួកយើងនឹងបន្តវាយប្រហារទីក្រុងតេហេរ៉ង់ឱ្យកាន់តែចាស់ដៃបំផុត ហើយនៅចំណុចណាមួយ អ៊ីរ៉ង់នឹងនិយាយថា ពួកគេមិនអាចទ្រាំទ្របានទៀតទេ ។

លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ ក៏បានប្រៀបធៀបសង្គ្រាមអ៊ីរ៉ង់ ជាមួយនឹងសង្គ្រាមអាមេរិកពីមុន នៅវៀតណាម និងអាហ្វហ្គានីស្ថាន ដោយលោកនិយាយថា អាមេរិកអាចនឹងចំណាយពេល ៥ខែ ដើម្បីបំផ្លាញសមត្ថភាពយោធារបស់អ៊ីរ៉ង់ ។

ពាក់ព័ន្ធការចរចាជាមួយអ៊ីរ៉ង់វិញ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា រូបលោកកំពុងបាត់បង់ជំនឿលើទីក្រុងតេហេរ៉ង់ ពីព្រោះពួកគេនិយាយកុហក ប៉ុន្តែទោះជាយ៉ាងណា យើងកំពុងស្ថិតក្នុងការចរចានៅឡើយ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner