លោក ត្រាំ ក្រឡាស់សម្តីផ្អាកវាយឈុតធំលើ អ៊ីរ៉ង់ វិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងអះអាងកាលពីថ្ងៃ សៅរ៍ ថា លោកបានលុបចោលការយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ដែលត្រៀមធ្វើរួមគ្នាជាមួយអ៊ីស្រាអែល ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ។

បើតាម Anadolu, មេដឹកនាំអាមេរិករូបនេះបានប្រាប់មូលហេតុផ្អាកយុទ្ធនាការនេះថា គឺដោយសារតែអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត បានស្នើសុំពេលវេលា ដើម្បីបញ្ចប់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ។

លោក ត្រាំ បានបញ្ជាក់លើបណ្តាញសង្គម Truth Social ថា សហរដ្ឋអាមេរិកបានរៀបចំរួចរាល់អស់ហើយ ដើម្បីវាយប្រហារអ៊ីរ៉ង់ក្នុងកម្រិតយោធាដ៏ខ្លាំងក្លាបំផុត និងដោយអំណាចដែលមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។

ប្រធានាធិបតីអាមេរិករូបនេះ អះអាងថា ផែនការនោះត្រូវផ្អាកវិញភ្លាមៗ ដោយសារតែអ៊ីរ៉ង់ និងបណ្តាប្រទេសក្នុងតំបន់ទៀតស្នើសុំ ហើយភាគីអ៊ីស្រាអែលក៏យល់ស្របចំពោះរឿងនេះដែរ ។

ដូច្នេះហើយ ទើបរូបលោកសម្រេចចិត្តលុបចោល ដើម្បីផលប្រយោជន៍នាពេលអនាគតរបស់ពិភពលោក និងការរស់រានមានជីវិតរបស់អ៊ីរ៉ង់ ប៉ុន្តែអ្វីៗគឺអាស្រ័យលើភាគីនានា នៅក្នុងការសម្រេចកិច្ចព្រមព្រៀងសន្តិភាពឲ្យបានឆាប់រហ័ស ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner