ប៉ាណាម៉ាធ្វើប្រតិបត្តិការយោធា បន្ទាប់ពីការវាយប្រហារនៅប្រទេសជិតខាង

ប៉ាណាម៉ា ៖ ប្រទេស ប៉ាណាម៉ា កាលពីថ្ងៃអាទិត្យ បានបើកប្រតិបត្តិការយោធា នៅជិតតំបន់ព្រំដែន បន្ទាប់ពីមានការវាយប្រហារ នៅក្នុងប្រទេសកូឡុំប៊ី ដែលស្ថិតនៅក្បែរខាង។

សមាជិកនៃកងកម្លាំងការពារព្រំដែនជាតិរបស់ប៉ាណាម៉ា ហៅកាត់ SENAFRONT បានឈរយាមនៅមូលដ្ឋានយោធា និងធ្វើការល្បាតតាមទូក នៅជិតព្រំដែនកូឡុំប៊ី មុនពេលចាប់ផ្តើមប្រតិបត្តិការដែលមានឈ្មោះថា “Operacion Escudo de Acero Fase 5” ឬ ប្រតិបត្តិការខែលដែក ដំណាក់កាលទី ៥។

ប្រទេសប៉ាណាម៉ាបានពង្រឹងវត្តមានកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅតាមបណ្តោយព្រំដែនជាប់នឹងប្រទេសកូឡុំប៊ី នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី គឺ លោក Abelardo de la Espriella ដែលបានសន្យាថា នឹងបង្ក្រាបក្រុមប្រដាប់អាវុធនានា។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រតិបត្តិការនេះមានគោលបំណងពង្រឹងវត្តមានរបស់រដ្ឋ នៅក្នុងតំបន់យុទ្ធសាស្ត្រសម្រាប់សន្តិសុខជាតិ និងអនុវត្តនីតិរដ្ឋ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយដែលអាចបង្កហានិភ័យដល់សន្តិសុខ និងសន្តិភាពរបស់ប្រជាជន»។

ប្រទេសប៉ាណាម៉ា និងកូឡុំប៊ី មានព្រំដែនជាប់គ្នា កាត់តាមតំបន់ព្រៃ Darien ដែលជាកន្លែងដែលក្រុមប្រដាប់អាវុធនានា ធ្លាប់បានធ្វើសកម្មភាព កន្លងមក៕

ប្រភព ៖ AFP, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner