រុស្ស៊ី គំរាម អង់គ្លេស ក្រោយផ្គតផ្គង់យន្តហោះដ្រូនឱ្យ អ៊ុយក្រែន
មូស្គូ ៖ ទីក្រុងមូស្គូ នៅថ្ងៃ អង្គារ បានគំរាមប្រឆាំងការផ្គត់ផ្គង់ដ្រូនរបស់អង់គ្លេសទៅឱ្យអ៊ុយក្រែន ក្រោយមានសេចក្តីរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់ទីក្រុងឡុងដ៍ ត្រូវបានទីក្រុងកៀវប្រើប្រាស់វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់ចក្រភពអង់គ្លេសចំៗថា កំពុលលូកដៃដោយផ្ទាល់ចូលក្នុងសង្គ្រាមអ៊ុយក្រែន ។
ចំណែកស្ថានទូតរុស្ស៊ីប្រចាំប្រទេសណាតូនេះ អះអាងថា សកម្មភាពរបស់ទីក្រុងឡុងដ៍ នឹងនាំមកនូវផលវិបាកចៀសមិនរួច ហើយអង់គ្លេសគឺជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ ។
យ៉ាងណា លោក Andy Burnham នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស និយាយថា រដ្ឋាភិបាលរបស់លោកនឹងបន្តគាំទ្រអ៊ុយក្រែន ១០០% ប្រឆាំងនឹងសង្គ្រាមខុសច្បាប់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
បើតាម Kyiv independent, ទោះបីជាយុទ្ធនាការវាយប្រហារចម្ងាយឆ្ងាយភាគច្រើនពឹងផ្អែកលើយន្តហោះដ្រូនរបស់ខ្លួនឯងក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅតែប្រើប្រាស់ដ្រូនរបស់អង់គ្លេស ដើម្បីកំណត់ទិសដៅហោះបុកបំផ្ទុះរោងចក្រចម្រាញ់ប្រេងនៅជិតទីក្រុងមូស្គូ និងទីតាំងយោធាផ្សេងៗទៀត ។
គួរបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក ឬដ្រូន បានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុត ដែលកំពុងផ្លាស់ប្តូរមុខមាត់នៃសង្គ្រាមសម័យទំនើបរវាងរុស្ស៊ី និងអ៊ុយក្រែន ។
កាលពីខែមិថុនាកន្លងទៅ អង់គ្លេសធ្លាប់បានសន្យាថា នឹងផ្តល់ជំនួយយន្តហោះដ្រូនរហូតដល់ ១៥០,០០០គ្រឿងទៅឱ្យអ៊ុយក្រែន នៅត្រឹមចុងឆ្នាំ ២០២៦នេះ ក្រោមញ្ចប់ថវិកាជិត ១,០០០ លានដុល្លារ ៕


ប្រភព ៖ Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា