បំណុលអាមេរិកកើនឡើងលើស ៤០ ពាន់ពាន់លានដុល្លារ លើកដំបូង

វ៉ាស៊ីនតោន ៖ បំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងលើសពី ៤០ ពាន់ពាន់លានដុល្លារ ជាលើកដំបូង នេះបើតាមក្រសួងរតនាគារ និងចេញផ្សាយដោយសារព័ត៌មាន Anadolu នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រភពបញ្ជាក់ដែរថា បំណុលរដ្ឋាភិបាលមានចំនួន ៣៨,៤ ពាន់ពាន់លានដុល្លារ នៅដើមឆ្នាំនេះ។

ក្រសួងរតនាគារអាមេរិកបានចេញផ្សាយទិន្នន័យស្តីពីបំណុលសរុបរបស់ប្រទេសនេះ គិតត្រឹមថ្ងៃទី១៨ ខែសីហា ដែលបានបញ្ជាក់ថា បូករួមទាំង បំណុលសាធារណៈ និង បំណុលផ្ទៃក្នុងរវាងស្ថាប័នរដ្ឋាភិបាល មានការគណនាឃើញថា កើនដល់ចំនួន ៤០ ពាន់ពាន់លាន និង ៤៧ ពាន់លានដុល្លារ។

បើតាម Anadolu ដដែល, បំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងលើសកម្រិត ៣០ ពាន់ពាន់លានដុល្លារ នៅដើមឆ្នាំ២០២២។ ការដែលបំណុលរដ្ឋាភិបាលរបស់ប្រទេសនេះកើនឡើងចំនួន ១០ ពាន់ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាង ៥ឆ្នាំ គឺជាចំណុចគួរឱ្យកត់សម្គាល់។

កត្តាដែលរួមចំណែកដល់ការកើនឡើងនេះ រួមមាន កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចក្នុងអំឡុងពេលមានជំងឺរាតត្បាត, ការកើនឡើងនៃថ្លៃការប្រាក់ និង ការកាត់បន្ថយពន្ធ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner