កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងជាង ១០គ្រាប់ ផ្គើនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានបញ្ចេញសាច់ដុំយោធាឌឺដងចំពោះការធ្វើសមយុទ្ធយោធាឈុតធំប្រចាំឆ្នាំរួមគ្នា រវាងកូរ៉េខាងត្បូង និងអាមេរិក តាមរយៈការបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីច្រើនជាង ១០គ្រាប់ផ្ទួនៗ កាលពីថ្ងៃ ព្រហស្បតិ៍ ។
មិនបង្អង់យូរ ការិយាការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថ្កោលទោសកូរ៉េខាងជើងភ្លាមៗ និងកោះប្រជុំសន្តិសុខបន្ទាន់មួយ ហើយថែមទាំងបញ្ជាឱ្យយោធាបង្កើនការប្រុងជើងការឱ្យបានពេញលេញ ។
បើតាម CNA, មន្រ្តីយោធាកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីជាង ១០គ្រាប់ ដោយបាញ់ចេញពីទីក្រុងព្យុងយ៉ាង សំដៅទៅសមុទ្រចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង, ការបាញ់មីស៊ីលបាលីស្ទិកនេះ គឺជាបំពានយ៉ាងធ្ងន់ធ្ងរមួយដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះ ទីក្រុងសេអ៊ូលអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ។
ការបាញ់មីស៊ីលនេះ ធ្វើឡើងចំពេលដែលកូរ៉េខាងត្បូង និងអាមេរិកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរួមគ្នា ដែលគ្រោងបិទបញ្ចប់នៅថ្ងៃទី២១ ខែសីហានេះ ។
ដំបូងឡើយ ល្បែងសង្គ្រាមនេះ នឹងដំណើរការរហូតដល់ថ្ងៃទី២៧ ខែសីហា ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយ ពីព្រោះលោកចង់ស្តារទំនាក់ទំនងការទូតឡើងវិញជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងងអ៊ុន ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា


