អង្គការ NASA ទទួលជោគជ័យក្នុងការតេស្តឧទ្ធម្ភាគចក្រខ្នាតតូចដែលត្រៀមយក ទៅភពព្រះអង្គារ

សហរដ្ឋអាម៉េរិក៖ ឧទ្ធម្ភាគចក្រដែលទីភ្នាក់ងារអវកាសអាម៉េរិក NASA គ្រោង យកទៅកាន់ភពអង្គារនោះ បានបញ្ចប់ការសាកល្បងដោយជោគជ័យនូវប្រព័ន្ធដំណើរការស្វ័យប្រវត្តិ និងការហោះហើរជាក់ស្តែង ក្នុងលក្ខខណ្ឌដែលត្រូវបានបង្កើតឡើងឲ្យស្រដៀងទៅនឹងភពព្រះអង្គារ។

ឧទ្ធម្ភាគចក្រកូនកាត់ខ្នាតតូចខាងលើនេះ មានឈ្មោះកាត់ថា MH (Mars Helicopter) នឹងក្លាយជាជោគជ័យធំមួយទៀតរបស់អង្គការ NASA នៅថ្ងៃអនាគត ដើម្បីធ្វើការសិក្សាក្នុងវិធីថ្មីប្លែកមិនធ្លាប់មាន នោះគឺការហោះក្នុងបរិយាកាសមិនខុសពីឧទ្ធម្ភាគចក្រ ឬដ្រូនហោះនៅក្នុងបរិយាកាសផែនដីនោះឡើយ ព្រោះវានឹងអាចចល័តក្នុងខ្យល់ទៅកាន់តំបន់ផ្សេងៗ ដែលមានស្ថានភូមិសាស្ត្រលំបាកៗ ដែលយានរុករកលើដីមិនអាចចល័តទៅដល់។

គួរបញ្ជាក់ថា ការរៀបចំដំណើរការតេស្តរបស់វា ត្រូវបានចាប់ផ្តើមឡើងកាលពីចុងខែមករា ដើមឆ្នាំ២០១៩នេះ ពោលគឺ៨ខែបន្ទាប់ពីការប្រកាសគម្រោងនៃការបញ្ជូនឧទ្ធម្ភាគចក្រខ្នាតតូចនេះទៅកាន់ភពព្រះអង្គារ ដែលនឹងបាញ់បញ្ជូនចេញពីផែនដីនៅអំឡុងឆ្នាំ២០២០ ឬឆ្នាំ២០២១ខាងមុខ ខណៈដែលវាត្រូវបានគេកំណត់មិនឲ្យមានទម្ងន់លើស១,៨គីឡូក្រាមនោះឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner