នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបច្ចុប្បន្នស្វះស្វែងរកការគាំទ្រ ខណៈការបោះឆ្នោតសកល ចាប់ផ្តើមជាផ្លូវការហើយ
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីស្រាអែល៖ ការបោះឆ្នោតសកលនៅអ៊ីស្រាអែល នៅថ្ងៃអង្គារ៍នេះ បានចាប់ផ្ដើមជាផ្លូវការហើយ ស្របពេលនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ កំពុងស្វះស្វែងរកសំឡេងគាំទ្រ ដើម្បីបន្តកាន់តំណែងមួយអាណត្តិទៀត។
ប្រជាជនអ៊ីស្រាអែល៦,៣លាននាក់ បានចុះឈ្មោះបោះឆ្នោត និងមានគណបក្ស៤៧បានចូលរួមដើម្បីដណ្ដើមយកកៅអីសភាចំនួន១២០ ចំណែកឯលទ្ធផលត្រូវបានគេរំពឹងថា នឹងចេញផ្សាយជាបន្តបន្ទាប់នៅម៉ោង២២៖០០នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា លោក ណឺតាន់យ៉ាហ៊ូ ដែលជាមេដឹកនាំគណបក្សស្ដាំនិយម លីគូដ កំពុងប្រឈមមុខនឹងគូប្រជែងដ៏ខ្លាំង គឺឧត្ដមសេនីយចូលនិវត្តន៍ ប៊ែននី ហ្គេនស៍ ដែលបានសន្យាដោះស្រាយបញ្ហាសន្តិសុខ និងសម្អាតនយោបាយផ្ទៃក្នុង ខណៈលោក ណឺតាន់យ៉ាហ៊ូ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ៕ធ.ដ