គោលនយោបាយរបស់លោក ត្រាំ ដែលចង់បញ្ជូនក្រុមជនស្វែងរកសិទ្ធិជ្រកកោន ត្រឡប់ទៅម៉ិកស៊ិក ត្រូវចៅក្រមសហព័ន្ធច្រានចោល

សហរដ្ឋអាម៉េរិក៖ គោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលតម្រូវឲ្យជនស្វែងរកសិទ្ធិជ្រកកោនវិលត្រឡប់ទៅកាន់ប្រទេសម៉ិកស៊ិកវិញ ដើម្បីរង់ចាំលទ្ធផលនោះ នៅថ្ងៃអង្គារ៍នេះ ត្រូវបានចៅក្រមសហព័ន្ធម្នាក់ បានសម្រេចច្រានចោល។

ការសម្រេចរបស់ចៅក្រមសហព័ន្ធអាម៉េរិក លោក រីឆាដ ស៊ីបក នៅឯទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ គឺជាសញ្ញាមួយប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបញ្ឈប់លំហូរជនភៀសខ្លួន ដែលចង់ស្វែងរកសិទ្ធិជ្រកកោន តាមច្រកព្រំដែនអាម៉េរិក-ម៉ិកស៊ិក ហើយវានឹងចាប់មានសុពលភាពពីថ្ងៃសុក្រសប្តាហ៍នេះតទៅ។

ជុំវិញការសម្រេចរបស់ចៅក្រមសហព័ន្ធអាម៉េរិករូបនេះ ត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សអាម៉េរិកបង្ហាញសំឡេងស្វាគមន៍ជាខ្លាំង ដោយសារតែគោលនយោបាយដែលហៅកាត់ថា MPP គឺពុំបានផ្តល់ការការពារគ្រប់គ្រាន់សម្រាប់ជនស្វែងរកសិទ្ធិជ្រកកោនទាំងនោះឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner