ប្រមុខការទូតសហរដ្ឋអាម៉េរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាម៉េរិកឡាទីន

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ម័រហ្គេន អូតាហ្គឹស បានលើកឡើងថា លោក ម៉ៃ ប៉ុមប៉េអូ នឹងចេញទៅបំពេញទស្សនកិច្ចនៅតំបន់អាម៉េរិកឡាទីន ស្ថិតក្នុងគោលបំណងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងវេណេស៊ុយអេឡា។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិករូបនេះ បើតាមការគ្រោងទុកនោះ ប្រមុខការទូតអាម៉េរិក នឹងត្រូវចំណាយរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ទី១៥ ខែមេសាខាងមុខនេះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសឈីលី ប៉ារ៉ាហ្គាយ ប៉េរូ និង កូឡុំប៊ី។

លោកស្រី ម័រហ្គេន អូតាហ្គឹស បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ៃ ប៉ុមប៉េអូ បានផ្តោតសំខាន់លើការធ្វើឲ្យភាពជាដៃគូរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់កាន់តែមានភាពស៊ីជម្រៅ និងសំដៅប្រមូលផ្តុំការគាំទ្រដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសវេណេស៊ុយអេឡា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner