ក្លិប Liverpool ត្រៀមជួបក្រុមភ្ញៀវ Porto នៅ Champions League
អត្ថបទដោយ៖
Kien Sereyvuth
ក្លិប Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ FC Porto ក្នុងការប្រកួត Champions League វគ្គ៨ក្រុមជើងទី១ វេលាម៉ោង២រំលងអធ្រាត្រយប់នេះ។
កាលពីឆ្នាំទៅក្រុមទាំងពីរបានប៉ះគ្នាម្ដងរួចមកហើយ នៅវគ្គ១៦ក្រុមចុងក្រោយ ដោយក្រុម Liverpool បានយកឈ្នះ ៥-០ នៅទឹកដីព័រទុយហ្គាល់ និងស្មើគ្នា ០-០ នៅជើងទីពីរនៅ អង់គ្លេស។
ក្នុងជំនួបកណ្តលអធ្រាត្រយប់នេះ Jurgen Klopp បានព្រមានកូនក្រុមឲ្យមានការប្រយ័ត្នខ្ពស់ ព្រោះ Porto មកលើកនេះ រំពឹងការសងសឹកលើក្រុមរបស់លោក៕ធ.ដ