ក្លិប Chelsea ឡើងឈរលេខ៣ ក្រោយឈ្នះ West Ham

អត្ថបទដោយ៖
Kien Sereyvuth

តោខៀវ Chelsea ឡើងទៅឈរលេខ៣ នៅ Premier League ខណៈ Tottenham Hotspur ទៅលេខ៤វិញ ក្រោយយកឈ្នះ West Ham ២:០ ។

ជ័យជម្នះរបស់ក្រុមតោខៀវ រកបានទាំង២គ្រាប់ ដោយខ្សែបម្រើ  Eden Hazard នៅនាទី២៤ និង៩០។ បន្ថែម២គ្រាប់ របស់តារាឆ្នើមសញ្ជាតិបែលហ្ស៊ិក គម្រប់១៦គ្រាប់ ក្នុងតារាង Top Scorer នៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស តាមពីក្រោយ Sergio Aguero ដែលលេខមួយចំនួន៣គ្រាប់។

គួរបញ្ជាក់ថា ក្លិប Chelsea ត្រូវការឈរ Top 4 ដើម្បីមានឱកាសលេង Champions League រដូវកាលក្រោយ ចំណែកឯពាន Europa League ក្រុម Chelsea កំពុងត្រៀម ប៉ះ Slavia Praha មកពីប្រទេសឆេក នៅវគ្គ៨ក្រុមចុងក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner