ប្រធានក្លិប Sporting កំពុងពិចារណាដាក់ឈ្មោះ Ronaldo ឲ្យកីឡដ្ឋានរបស់ខ្លួន
ប្រធានក្លិប Sporting កំពុងពិចារណាដាក់ឈ្មោះថ្មីឲ្យកីឡដ្ឋានរបស់ខ្លួន ហើយចង់បន្ថែមឈ្មោះ Cristiano Ronaldo ទៅលើកីឡដ្ឋាន ដែលបច្ចុប្បន្នមានឈ្មោះ Jose Alvalade នេះបើតាមប្រភព O Jogo ។ ប្រធានក្លិប លោក Frederico Varandas បានចាប់ផ្ដើមសន្ទនាជាមួយខ្សែប្រយុទ្ធ Juventus ថាតើអាចទៅរួចទេ។ សូម្បីតែមនុស្សមួយចំនួនដែលស្និទ្ធនឹងបាល់ទាត់ក៏មានគំនិតពេញចិត្ត ហើយចង់ឲ្យវាកើតឡើងផងដែរ។
គួរបញ្ជាក់ថា ឈ្មោះមាន២ ដែលត្រៀមដាក់ គឺ៖ The ‘CR7 Stadium’ និង the ‘Alvalade CR7’ ទោះបីជាយ៉ាងនេះក្ដី ពួកគេអាចគ្រាន់តែប្រើប្រស់ឈ្មោះ២ជាគោលប៉ុណ្ណោះហើយឈ្មោះដទៃទៀតអាចនឹងត្រូវបានជ្រើសរើសប្រសិនបើល្អជាង។ គួររំលឹកថា Cristiano Ronaldo គឺជានិម្មិតរូបរបស់ក្លិបរួចទៅហើយ ខណៈដែលកីឡាករល្អជាងគេក្នុងពិភពលោករូបនេះធ្លាប់លេងនៅទីនោះកាលជាយុវជន ដូចនេះការដាក់ឈ្មោះគាត់ចូលក្នុងកីឡដ្ឋានជារឿងមួយដែលអាចទៅរួច ក្នុងប្រទេសព័រទុយហ្គាល់ អាកាសយានដ្ឋាន Madeira airport សារមន្ទីរ និងសណ្ឋាគារមួយមានឈ្មោះរបស់គាត់រួចទៅហើយ។
សូមបញ្ជាក់ថា Cristiano Ronaldo មិនដែលបានលេងនៅកីឡដ្ឋានថ្មី Jose Alvalade នេះទេ ខណៈរូបគេត្រូវបានលក់ឲ្យ Man Utd កាលពីឆ្នាំ២០០៣ មុនបើកសម្ពោធថ្មីប៉ុន្មានខែ ៕ធ.ដ