ក្រុមនារីសហរដ្ឋអាម៉េរិកឈ្នះជើងឯកការប្រកួតបាល់ទះឆ្នេរខ្សាច់ ស្រាបៀអាន់ឆ័រ លើកទី២ នៅខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមបាល់ទះនារី មកពីសហរដ្ឋអាម៉េរិកដណ្តើមមេដាយមាសពីព្រឹត្តការណ៍ប្រកួតបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទី២ ផ្នែកនារី នៅខេត្តបាត់ដំបង បន្ទាប់ពីយកឈ្នះក្រុមបាល់ទះនារីមកពីប្រទេសក្រិច ដោយលទ្ធផល ២:០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅ នៅបរិវេណវាលបែកចាន ទីរួមខេត្តបាត់ដំបង។

ក្នុងឱកាសពិធីប្រគល់រង្វាន់ជូនក្រុមជ័យលាភីដោយមានការអញ្ជើញចូលរួម ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានទី១នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក Chris Liu នាយកផ្នែកបច្ចេកទេស សហព័ន្ធកីឡាបាល់ទះអន្តរជាតិ លោក Moon Yoo នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុន ស្រាបៀរអាន់ឆ័រ អ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ និងលោក ហ៊ុយ វុទ្ធី នាយកទំនាក់ទំនងកិច្ចការសហគ្រាស។

ចំពោះជ័យលាភីវិញ ក្រុមជើងឯកនារីសហរដ្ឋអាម៉េរិក ទទួលបានមេដាយមាស និងប្រាក់រង្វាន់១០០០ដុល្លារ ក្រុមជើងឯករង ក្រុមនារីប្រទេសក្រិក ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៧០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣ ក្រុមនារីប្រទេសជប៉ុន បានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់៥០០  ដុល្លារ។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះ មានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ FIVB World Tour  ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០  ប្រទេសជប៉ុន ដើម្បីឈានរកទៅជើងឯកពិភពលោក។
សូមបញ្ជាក់ថា បន្ទាប់ពីមណ្ឌលខេត្តបាត់ដំបង ព្រឹត្តការណ៍ប្រកួតបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ នឹងបន្តទៅខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner