កងទ័ពឥណ្ឌាបញ្ចេញកាំភ្លើងធំផលិតក្នុងស្រុក នៅចំពោះមុខភាពតានតឹងខ្លាំង ជាមួយប៉ាគីស្ថាន

ឥណ្ឌា៖ ខណៈដែលឥណ្ឌា និងប៉ាគីស្ថាន នៅតែបន្តប៉ះទង្គិចគ្នានៅតំបន់វិវាទកាស្មៀនោះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ កងទ័ពជើងគោកឥណ្ឌាទើបទទួលតែបានកាំភ្លើងធំចម្ងាយឆ្ងាយមានឈ្មោះថា ដាណូស ចំនួន០៦គ្រឿងដំបូង។ កាំភ្លើងធំខាងលើបានមកពីការរួមសហការផលិតរវាងកងទ័ពជើងគោក និងក្រុមហ៊ុនផលិតសព្វាវុធរបស់ក្រសួងការពារជាតិឥណ្ឌា ហៅកាត់ថា OFB។

គួរបញ្ជាក់ថា ការបញ្ចេញកាំភ្លើងធំខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពេលមានការផ្លោងគ្រាប់កាំភ្លើងធំឆ្លងព្រំដែនដាក់គ្នារវាងឥណ្ឌា និងប៉ាគីស្ថាន បានបន្តកើតមានចាប់តាំងតែពីការផ្ទុះករណីវាយប្រហារអត្តឃាតនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលបានផ្តាច់ជីវិតកងទ័ពឥណ្ឌាជាង៤០នាក់នៅទីក្រុង ភូវ៉ាម៉ា ។

ទន្ទឹមគ្នានោះដែរ ក្រុមភេរវករ ចេស អ៊ី ម៉ូហាម៉េដ បានចេញមុខអះអាងថា ពួកគេជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយកងទ័ពអាកាសឥណ្ឌាក៏បានធ្វើការសងសឹក តាមរយៈការកម្ទេចជំរំក្រុមភេរវករនេះនៅទីក្រុង បាឡាគុត ប្រទេសប៉ាគីស្ថាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner