នាយករដ្ឋមន្រ្តីចិនធ្វើដំណើរកាន់បែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំចិន-សហភាពអឹរ៉ុប លើកទី២១

ចិន៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំចិន-សហភាពអឺរ៉ុប លើកទី២១ ក្រោយពីបានចាកចេញពីទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃចន្ទនេះ និងចំណាយពេលធ្វើដំណើរជាច្រើនម៉ោង។

លោក លី ខឺឈាង នឹងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ថាស់ រួមជាមួយប្រធានគណៈកម្មការអឺរ៉ុប លោក ជីន ក្លោដ ចំាងឃើ ខណៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក៏ត្រូវបានគេរំពឹងថា នឹងកើតមានឡើងផងដែរ។

បន្ទាប់ពីប្រទេសបែលហ្សិក នាយករដ្ឋមន្រ្តីចិនរូបនេះ នឹងបន្តធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសក្រូអាស៊ី ហើយចូលរួមកិច្ចប្រជុំកំពូលលើកទីពី០៨ រវាងចិនជាមួយបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតថែមទៀតផង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner