រដ្ឋមន្ត្រីសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក សម្រេចចិត្តលាលែងចេញពីតំណែង

សហរដ្ឋអាម៉េរិក៖ លោកស្រី ឃើស្ចេន នីលសិន (Kirstjen Nielsen) ដែលជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ។

លោកស្រី នីលសិន បានចូលរួមជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅខែមករា ឆ្នាំ២០១៧ និងបានឡើងកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ ជំនួសលោក ចន ខែលី (John Kelly) នៅចុងឆ្នាំ២០១៧។ យ៉ាងណាមិញ នៅក្នុងលិខិតលាលែងពីតំណែងរបស់ខ្លួន លោកស្រីមិនបានប្រាប់ពីហេតុផលនៃការសម្រេចចិត្តបែបនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា វាដល់ពេលដែលត្រូវចាកចេញ។

ស្របពេលជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គមធ្វីតធើ ដោយប្រកាសតែងតាំងស្នងការគយ និងការពារព្រំដែន លោក ខេវិន ម៉ាកអាលីណាន់ (Kevin McAleenan) ឱ្យកាន់តំណែងជំនួសលោកស្រី នីលសិន ជាបណ្ដោះអាសន្ន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner