យានអវកាសជប៉ុន Hayabusa2 ត្រូវរំពឹងថា នឹងនាំយកគំរូតាងរបស់អាចម៍ផ្កាយ Ryugu មកកាន់ផែនដីនៅចុងឆ្នាំ២០២០
ជប៉ុន៖ យានអវកាស ហាយ៉ាប៊ូសា-ធូ (Hayabusa2) បានបាញ់គ្រឿងផ្ទុះមួយទៅកាន់ផ្ទៃរបស់អាចម៍ផ្កាយ រីយូហ៊្គួ (Ryugu) ដើម្បីបង្កើតជារណ្តៅនៅទីនោះ ហើយប្រមូលយកគំរូស្លាកស្នាមនៃដីស្រទាប់ផ្នែកខាងក្រោមរបស់វា ក្រោមគោលដៅស្វែងរកពីតម្រុយពីដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសជប៉ុន ចាហ្សា (JAXA)។
បើតាមការគ្រោងទុកនោះ នៅចុងឆ្នាំ២០១៩នេះ យានអវកាស ហាយ៉ាប៊ូសា-ធូ (Hayabusa2) នឹងត្រូវចាកចេញពីអាចម៍ផ្កាយ រីយូហ៊្គូ (Ryugu) ដែលស្ថិតនៅចម្ងាយប្រមាណ៣០០លានគីឡូម៉ែត្រពីផែនដី ហើយនាំយកគំរូតាងដែលវាប្រមូលបានត្រឡប់មកដល់ផែនដីវិញនៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។
ស្របពេលជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្រ្តសង្ឃឹមថា គំរូស្លាកស្នាមទាំងនេះ នឹងផ្តល់សារសំខាន់ជាខ្លាំង ក្នុងការស្វែងយល់ពីប្រវត្តិរបស់អាចម៍ផ្កាយ រីយូហ៊្គូ (Ryugu) និងដើមកំណើតនៃភពក៏ដូចជាប្រព័ន្ធអាទិត្យទាំងមូល៕ធ.ដ