ធ្លាក់ញឹកពេក យន្តហោះអាម៉េរិក Boeing 737 បន្ថយការផលិត១០គ្រឿង ក្នុង១ខែ

ក្រុមហ៊ុន Boeing បានប្រកាសកាលពីចុងសប្តាហ៍កន្លងទៅថា ខ្លួននឹងកាត់បន្ថយការផលិតយន្តហោះប្រភេទ Boeing 737 ក្រោយពេលយន្តហោះស៊េរីនេះបានធ្លាក់២គ្រឿង ក្នុងរយៈពេលប្រមាណជាង៦ខែមកនេះ។ ក្រុមហ៊ុនផលិតរថយន្តយក្សអាម៉េរិកមួយនេះគ្រោងថា នឹងកាត់បន្ថយការផលិត១០គ្រឿង ក្នុងមួយខែ ក្នុងនោះបន្ថយពី៥២គ្រឿងមកសល់៤២គ្រឿង ដោយចាប់ផ្តើមចាប់ពីពាក់កណ្តាលខែមេសាខាងមុខនេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះខ្លាំង ក្រោយពេលបានបង្ហាញផែនការកាត់បន្ថយនេះ។ ក្រុមហ៊ុន Boeing ក៏បានប្រកាសថា ខ្លួននឹងបង្កើតគណៈកម្មការទីប្រឹក្សា ដើម្បីពិនិត្យឡើងវិញនូវគោនយោបាយ សម្រាប់ការរចនា និងការអភិវឌ្ឍយន្តហោះ។

សូមរម្លឹកឡើងវិញថា កាលពីប៉ុន្មានខែមុននេះយន្តហោះរបស់ក្រុមហ៊ុន Boeing  មួយគ្រឿងបានធ្លាក់់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបានសម្លាប់មនុស្សអស់១៨៩ នាក់ ហើយកាលពីខែមីនាកន្លងទៅថ្មីៗនេះទៀតសោធ ក៏មានយន្តហោះ Boeing មួយគ្រឿងផ្សេងទៀតបានងធ្លាក់នៅក្នុងប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់១៥៧នាក់ផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner