ក្លិប Real Madrid ត្រៀមយ៉ាងតិចជាង២០០លានផោន ដើម្បីផ្ទេរយក Hazard
ក្លិបស្តេចសរ Real Madrid តាមប្រមាញ់យកខ្សែប្រយុទ្ធឆ្នើមរបស់តោខៀវ Chelsea កីឡាករ Eden Hazard ជាមួយនឹងទឹកប្រាក់ច្រើន ប្រសិនបើការផ្ទេរនេះកើត ឡើងពិតប្រាកដមែន ។ របាយការណ៍ពី The Sun បានបញ្ជាក់ថា ក្លិបអេស្ប៉ាញខាងលើ ហ៊ានចំណាយយ៉ាងតិចណាស់២១០លានផោន ក្នុងការនាំយកខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិករូបនេះ ឲ្យមកចូលរួមនៅទឹកដី La liga ក្នុងរដូវកាល ២០១៩-២០២០ ខាងមុខ។
ប្រភពដដែលក៏បញ្ចាក់ទៀតថា Real Madrid ចង់ផ្តល់កិច្ចសន្យារយៈពេល៦រដូវកាលដល់ Eden Hazard ដែលអាចមានតម្លៃសរុប១១០លានផោ ខណៈ១០០លានផោនទៀត អាចត្រូវផ្តល់ទៅខាងក្លិប Chelsea ខណៈកិច្ចសន្យារបស់ខ្សែប្រយុទ្ធខាងលើ នៅសល់១រដូវកាលទៀតឯណោះ៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។