Watford ឡើងទៅជួប Man City នៅវគ្គផ្ដាច់ព្រ័ត្រ FA Cup

អត្ថបទដោយ៖
ហេង វណ្ណា

ការនាំមុខ២គ្រាប់របស់ Wolves ២-០  Watford នៅកីឡដ្ឋានជាតិ Wembley ដោយកីឡាករ Doherty និង Jiménez នៅនាទី៣៦ និង៦២ អាចធ្វើឲ្យជឿជាក់ថា និងឡើងទៅវគ្គផ្តាច់ព្រាត់ ពាន FA Cup ប៉ុន្តែកីឡាករ Deulofeu ស៊ុតបាន១គ្រាប់នៅនាទី៧៩ ហើយ Deeney ទាត់ប៉េណាល់ទីតាមស្មើនៅនាទី៩០+ តាមស្មើរវិញ ឲ្យ Watford។ លុះនៅម៉ោងបន្ថែម១៥នាទី២ដង Deulofeu ដដែលបានក្លាយជាវីរបុរសក្រោយរកបាន១គ្រាប់ទៀតឲ្យ Watford យកឈ្នះការប្រកួត ៣-២ និងត្រូវឡើងទៅជួប Manchester City នៅវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃ ១៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner