កម្ពុជា–តួកគីយ៉េ ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

កម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងជំនាញវិជ្ជាជីវៈយោធារវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះផ្តោតលើគោលបំណងសំខាន់ៗ រួមមាន៖
– ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
– ជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈយោធា។
– ពង្រីកភាពជាដៃគូ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូរវាងកម្ពុជា និងតួកគីយ៉េ ដោយរួមចំណែកដល់ការលើកកម្ពស់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ប្រភព៖ សច្ចធម៌ប្រវត្តិសាស្រ្ត
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចធិបតី #កម្ពុជា #តួកគីយ៉េ #កិច្ចព្រមព្រៀង #ក្របខ័ណ្ឌយោធា