នាយករដ្ឋមន្រ្តីអង់គ្លេសស្នើសុំពន្យារពេលធ្វើ Brexit ម្តងទៀត ទៅកាន់សហភាពអឺរ៉ុប

អង់គ្លេស៖ ការពន្យាពេលធ្វើ Brexit ឬការចាកចេញពីសហភាពអឺរ៉ុបនឹងត្រូវអូសបន្លាយពេលវេលាបន្ថែមទៀតរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា មេ បានបញ្ជូនសំបុត្រមួយទៅកាន់សហភាពអឺរ៉ុប ដើម្បីស្នើសុំពន្យារពេលជាថ្មីម្ដងទៀត។

នៅក្នុងសំបុត្រផ្ញើជូនប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ដូណាល់ ថាស់ លោកស្រី មេ បានបញ្ជាក់ថា បើសភាសម្រេចអនុម័តលើកិច្ចព្រមព្រៀងរបស់លោកស្រីក្នុងពេលនេះ នោះអង់គ្លេសអាចនឹងចាកចេញពីសហភាពអឺរ៉ុប នៅមុនការបោះឆ្នោតសភាអឺរ៉ុបនៅថ្ងៃទី២៣ ខែឧសភា ពោលគឺមិនចាំបាច់រង់ចាំដល់ថ្ងៃទី៣០ ខែមិថុនានោះទេ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែមេសានេះ ខណៈកិច្ចព្រមព្រៀង Brexit របស់លោកស្រី មេ ត្រូវបានសភាទាត់ចោល៣ដងរួចមកហើយ បើទោះជាលោកស្រីផ្ទាល់ធ្លាប់សន្យាថា នឹងចុះចេញពីតំណែងឱ្យតែកិច្ចព្រមព្រៀងនេះត្រូវបានសភាអនុម័តក៏ដោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner