វិមានក្រឹមឡំាងបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន កំពុងស្ថិតក្រោមការរៀបចំ

រុស្ស៊ី៖ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ជំនួយការវិមានក្រឹមលោក យូរី អូហ្សេកកូវ បានបញ្ជាក់ថា ទីក្រុងម៉ូស្គូបាននឹងកំពុងត្រៀមខ្លួនរៀបចំសម្រាប់ការបំពេញទស្សនកិច្ចរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី។

ជាមួយគ្នានេះ សារព័ត៌មាន TASS របស់រុស្ស៊ី បានចុះផ្សាយថា ក្រុមមន្រ្តីរបស់ប្រទេសទាំងពីរក៏បាននឹងកំពុងធ្វើកិច្ចពិភាក្សាគ្នាបន្ថែមទៀតផងដែរ ស្តីពីកាលបរិច្ឆេទ និងការធ្វើដំណើរ ហើយតាមលោក យូហ្សេកកូវ នោះ រុស្ស៊ីក៏កំពុងទន្ទឹងរង់ចំាការឆ្លើយតបពីសំណាក់ភាគីកូរ៉េខាងជើង ដោយសារការអញ្ជើញនេះ ត្រូវបានប្រគល់ជាផ្លូវការ។

សូមរំលឹកថា ក្នុងអំឡុងដំណើរទស្សកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែឧសភាកន្លងទៅ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានអញ្ជើញប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ នាឱកាសនោះ ប្រមុខការទូតរុស្ស៊ីរូបនេះ បាននិយាយយ៉ាងដូច្នេះថា មកកាន់រុស្ស៊ី ពួកយើងនឹងរីករាយយ៉ាងខ្លាំងដែលជួបអ្នក (លោក គីម ជុងអ៊ុន) នេះបើតាមការលើកឡើងរបស់លោក ឡាវរូវ ទៅកាន់មេដឹកនាំកំពូលកូរ៉េខាងជើង ដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner