តារាវិទូអង្កេតឃើញការចាប់កំណើតនៃផ្កាយមួយក្រុម ដែលស្ថិតនៅចម្ងាយជិត១៧,០០០ឆ្នាំពន្លឺ

សហរដ្ឋអាម៉េរិក៖ តាមរយៈការប្រើប្រាស់កែវយឺតមួយប្រភេទ ដែលបំពាក់នៅលើយន្តហោះ តារាវិទូបានអង្កេតឃើញការចាប់កំណើតនៃផ្កាយមួយក្រុម ដែលស្ថិតនៅចម្ងាយជិត១៧,០០០ឆ្នាំពន្លឺរបស់យើង។ កែវយឺត SOFIA ត្រូវបានគេបំពាក់នៅលើយន្តហោះ Boeing 747 មួយគ្រឿង ហើយវាមានមុខកាត់២៧០សង់ទីម៉ែត្រ។

ការសិក្សាអំពីការចាប់កំណើតរបស់ផ្កាយធំៗនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង ជួយអ្នកវិទ្យាសាស្រ្តស្វែងយល់អំពីរបៀបដែលផ្កាយទាំងនេះ កកើតឡើងនៅក្នុងកាឡាក់ស៊ីដទៃៗទៀតនៅដាច់ឆ្ងាយ ដែលពុំអាចសិក្សាដោយលម្អិតបាន។

កែវយឺត SOFIA ដែលមានសមត្ថភាពខ្លាំងក្លាបានអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវឆ្លុះមើលឃើញនូវការចាប់កំណើតនៃពពួកផ្កាយ នៅក្នុងសំណុំពពកធូលីអវកាសដ៏ក្រាស់ និងធំមួយ ហៅថា W51 ដែលមានសមាសធាតុផ្សំភាគច្រើនពីអ៊ីដ្រូសែន ហើយក្នុងចំណោមផ្កាយទាំងនោះ ដែលតារាវិទូបានរកឃើញ មានផ្កាយមួយដួងទំនងជាធំខ្លាំង ដែលស្មើនឹងម៉ាសព្រះអាទិត្យ១០០ដង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner