ប្រទេសព្រុយណេ ចាប់ផ្តើមអនុវត្តច្បាប់ប្រហារជីវិតអ្នកស្រឡាញ់ភេទដូចគ្នា

សារព័ត៌មាន BBC បានចេញផ្សាយថា រដ្ឋាភិបាលប្រទេសព្រុយណេ បានចេញច្បាប់អ៊ីស្លាមយ៉ាងតឹងរឹងថ្មីមួយ ដើម្បីដាក់ទោសប្រហារជីវិត អ្នកដែលស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសនេះ។
ច្បាប់ថ្មីលើទោសប្រហារជីវិត ដោយគប់ដុំថ្មលើអ្នកទោសស្រលាញ់ភេទដូចគ្នានេះ បានចូលជាធរមាន កាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏រួមបញ្ចូលបទឧក្រិដ្ឋផ្សេងទៀតដូចជាការកាត់ដៃជើងសម្រាប់ចោរលួចផងដែរ។

យ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះ ត្រូវបានធ្វើឲ្យមានការផ្កោលទោសយ៉ាងខ្លាំងពីសំណាក់អន្ដរជាតិហើយសហគមអ្នកស្រលាញ់ភេទដូចគ្នានៅព្រុយណេបានសម្តែងនូវការរន្ធត់ចិត្ត និងភ័យខ្លាចជាខ្លាំង ចំពោះទោសប្រហារជីវិតនេះ។

សូមបញ្ជាក់ថា មុនចេញច្បាប់ថ្មីនេះ ការស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសព្រុយណេ ត្រូវបានចាត់ទុកថាជាអំពើខុសនឹងច្បាប់អ៊ីស្លាមយូរមកហើយ ដោយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner