ម៉ាឡេស៊ីត្រូវលក់ទ្រព្យសម្បត្តិរដ្ឋបន្ថែមទៀត ដោះស្រាយបញ្ហាបំណុលជាតិ១៦៨ពាន់លានដុល្លារអាម៉េរិក

នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបានប្រកាស កាលពីម្សិលមិញថា បំណុលជាតិរបស់ជាតិបានធ្លាក់ចុះ មករកកម្រិតគ្រប់គ្រងបានវិញ ប៉ុន្តែរដ្ឋាភិបាលនៅតែពិចារណាលក់ទ្រព្យសម្បត្តិរដ្ឋមួយចំនួន ដើម្បីទុបស្កាត់ឱនភាពបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ម៉ាហាធៀ ម៉ូហាម៉េត ក្នុងពេលថ្លែងចំពោះសភា កាលពីថ្ងៃទី៤ មេសា ២០១៩ បានមានប្រសាសន៍ថា ភាគរយនៃបំណុលជាតិបានធ្លាក់ចុះ ក្រោយពេលកើនឡើងផលិតផលសរុបក្នុងស្រុក (GDP) ។

លោកបញ្ជាក់ថា «នៅពេលដែលយើងបានដោះស្រាយបញ្ហាបំណុលខ្លះ បំណុលសរុបទាំងអស់ក៏បានថមថយ ដូច្នេះ វាលែងជាប៉ះពាល់ដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិទៀតឡើយ»។
បើតាមរបាយការណ៍បានឲ្យដឹងថា បំណុលជាតិរបស់ម៉ាឡេស៊ីមានទំហំ៦៨៦ពាន់លានរីងហ្គីត ឬ ១៦៨ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះកាលពីលើកមុនដែលមានដល់ទៅប្រមាណ១លានលានរីងហ្គីត ឬប្រមាណ២២៥ពាន់លានដុល្លារអាម៉េរិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner