ខ្សែបម្រើប្រយុទ្ធ Sterling បានទិញ៥៥០សំបុត្រ ចែកដល់សិស្សឲ្យចូលទស្សនា Man City vs Brighton

អត្ថបទដោយ៖
ហេង វណ្ណា

ខ្សែបម្រើប្រយុទ្ធរបស់ Manchester City កីឡាករ Raheem Sterling បានចំណាយថវិកាផ្ទាល់ខ្លួន កក់សំបុត្រទុក៥៥០សន្លឹក សម្រាប់ចែកជូនដល់សិស្ស នៅអតីតសាលារៀនពីកុមារភាព។ កីឡាករវ័យ២៤ឆ្នាំខាងលើ បានឲ្យភ្នាក់ងារក្លិបរបស់ខ្លួន ទិញសំបុត្រចូលរួមទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ FA Cup រវាង Manchester City និង Brighton ដែលមានចំនួនដល់ទៅ៥៥០សន្លឹក សម្រាប់ផ្តល់ជូនដល់សិស្សៗ នៅអតីតសាលារៀនរបស់គាត់ការពីវ័យកុមារភាព។

គួររំលឹកថា សាលា Copland Community School ឈ្មោះដើមជំនាន់ Raheem Sterling នៅសិក្សា បច្ចុប្បន្នបានប្តូរទៅជា Ark Elvin Academy ចំនួន៥៥០នាក់ នឹងបង្ហាញវត្តមាន ក្នុងការប្រកួតនាថ្ងៃស្អែកនេះ ក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley Stadium៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner