បើចង់រក្សា Pogba ក្លិប Man Utd ត្រូវឲ្យថ្លៃឈ្នួល៥សែន ក្នុងមួយសប្តាហ៍
ក្លិប Manchester United បានធ្វើការចរចាជាមួយ Paul Pogba ជុំវិញកុងត្រាថ្មី ដើម្បីបញ្ចៀសពីការចង់បានរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid។
តារាសញ្ជាតិបារាំង ចង់បានថ្លៃឈ្នួលមួយសប្ដាហ៍ ៥សែនផោន ដើម្បីឲ្យរូបគេក្លាយជាកីឡាករមានប្រាក់ពលកម្មខ្ពស់បំផុត នៅក្លិបស្មើគ្នានឹង Alexis Sanchez។ Pogba និង Eden Hazard គឺកីឡាករសំខាន់ដែលលោក Zinedine Zidane ចង់បានសម្រាប់រដូវកាលក្រោយ។
គួររំលឹកថា កុងត្រាចាស់របស់ Pogba ដែលមានតម្លៃ៣សែនផោន ក្នុងមួយសប្ដាហ៍ នៅសល់២ឆ្នាំទៀត តែ Man United ចង់បន្ត៣ឆ្នាំបន្ថែមរហូត ដល់ឆ្នាំ២០២៤។ ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ ស្ថិតក្នុងបញ្ជីកីឡាករ ដែលអ្នកចាត់ការ Ole Gunnar Solskjaer ចង់រក្សាទុកក្នុងរជ្ជកាលរបស់លោក៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។