ប្រធានាធិបតីសហរដ្ឋអាម៉េរិកសម្រេចផ្តល់ពេល១ខែទៀត សម្រាប់កិច្ចចរចាអំពីជម្លោះពាណិជ្ជកម្មជាមួយចិន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានថ្លែងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងប៉េកាំង គឺនៅសល់ពេលមួយខែទៀត សម្រាប់លទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយប្រេសិតពាណិជ្ជកម្មរបស់ចិនលោក លីវ ហឺ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា យើងប្រហែលជានឹងដឹងក្នុងរយៈពេលបួនសប្តាហ៍ទៀត ហើយថា វាប្រហែលជាមានរយៈពេលពីរសប្តាហ៍បន្ទាប់ពីនេះ វាមើលទៅល្អប្រសើរណាស់។ ថ្វីបើលោក ត្រាំ បាននិយាយយ៉ាងរលូនអំពីកិច្ចចរចាកាលពីថ្ងៃព្រហស្បតិ៍តក៏ដោយ ក៏ប៉ុន្តែតំណាងពាណិជ្ជកម្មអាម៉េរិកលោក រ៉ូបឺត ឡៃធីសហ្សឺ បានប្រាប់អ្នកយកព័ត៌មានថា បញ្ហាសំខាន់ៗជាច្រើននៅមិនទាន់ដោះស្រាយបាននៅឡើយទេ។

គួរបញ្ជាក់ថា ទាំងមន្ត្រីអាម៉េរិក និងចិន បានព្យាករណ៍អំពីសុទិដ្ឋិនិយមដ៏ប្រយ័ត្នប្រយែងក្នុងរយៈពេលប៉ុន្មានខែមកនេះ ប៉ុន្តែដំណាក់កាលចរចាចុងក្រោយបានសបញ្ជាក់ថា មានការលំបាកបំផុត ដោយភាគីទាំងពីរកំពុងខ្វែងគំនិតគ្នាថាតើពេលណាទើបទីក្រុងវ៉ាស៊ីនតោនគួរតែលុបចោលទណ្ឌកម្មពន្ធ ដែលបានដាក់មកលើទំនិញចិនកាលពីឆ្នាំមុន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner