ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចចំនួន២នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០២និង៣០នាទី នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កម្លាំងល្បាតខណ្ឌសែនសុខសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
ជនសង្ស័យទី០១)ឈ្មោះ បួរ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ និងទី០២)ឈ្មោះ អន អ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកទាំង២មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងមានសារធាតុញៀនផងដែរ)។ សម្ភារដកហូតបានមាន៖ ដែកកែច្នៃកាច់កម៉ូតូ០១សម្រាប់ និងម៉ូតូ០១គ្រឿង។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ រួចក៏នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ធ.ដ