Heung-Min Son ស៊ុតគ្រាប់ដំបូងឲ្យក្លិប Spurs នៅកីឡដ្ឋានថ្មីដែលមានតម្លៃ១ពាន់លានផោន

អត្ថបទដោយ៖
Kien Sereyvuth

Heung-Min Son បានក្លាយជាកីឡាករដំបូងបំផុត ដែលស៊ុតចូលទីឲ្យ Spurs នៅកីឡដ្ឋានថ្មី សម្រាប់ក្របខណ្ឌ Premier League ស្របពេលដែលក្លិប Tottenham Hotspur បានសម្ពោធកីឡដ្ឋានថ្មី តម្លៃ១ពាន់លានផោនរបស់ខ្លួន ជាមួយនឹងជ័យជម្នះ ២-០ លើ Crystal Palace នៅ Premier League ។

ក្រោយពីពន្យារពេលប្រើប្រាស់កីឡដ្ឋានថ្មីជាច្រើនខែក្រុមរហស្សនាមមាន់ខ្នាយមាស បានលេងប្រកួតដំបូងលើទឹកដីរបស់ខ្លួន ចំពោះមុខអ្នកគាំទ្រប្រមាណ៦ម៉ឺននាក់។ ខណៈខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-Min និង Eriksen គឺជាអ្នករកគ្រាប់បញ្ចូលទីឲ្យម្ចាស់ផ្ទះ នៅនាទី៥៥ និង៨០។

សូមបញ្ជាក់ថា ក្រោយជ័យជម្នះនេះ Spurs បានឡើងទៅលេខ៣វិញ នៅលើ Arsenal ដែលឈរលេខ៤ ខណៈ Chelsea ឈរលេខ៥ហើយ Manchester United លេខ៦៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner