ក្លិប Real Madrid បរាជ័យជាលើកដំបូងក្រោមការដឹកនាំ Zidane

អត្ថបទដោយ៖
Kien Sereyvuth

ក្លិប Real Madrid បានបរាជ័យជាលើកដំបូងក្រោមការដឹកនាំ Zidane ក្រោមថ្វីជើងរបស់ Valencia ហើយក៏ជាបរាជ័យជាលើកទី៩ នៅ La Liga រដូវកាលនេះ។

លេងបានតែ៥នាទី Goncalo Guedes រកបានគ្រាប់ទីមួយឲ្យ Valencia និងគ្រាប់ទី២ នៅនាទី៨៣ ដោយកីឡាករ Ezequiel Garay ។ ប៉ុន្តែនៅម៉ោងបន្ថែម ៩០នាទី  ខ្សែប្រយុទ្ធ Karim Benzema អាចរកបានមួយគ្រាប់សងវិញ។ ចប់ការប្រកួត Valencia ២-១  Real Madrid។

សូមបញ្ជាក់ថា Real បានចាញ់នៅរដូវកាលនេះ ស្មើគ្នានឹងចំនួនចាញ់២រដូវកាលចុងក្រោយបូកចូលគ្នា ។ លទ្ធផលនេះធ្វើឲ្យក្រុមលោក Zidane បន្តនៅលេខ៣ ដាច់១០ពិន្ទុ ពីក្រុមលេខ៤ Getafe និងគម្លាត១៣ពិន្ទុ ពីក្រុមលេខមួយ Barcelona៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner