ម្ចាស់ពាន French Cup៥រដូវកាលជាប់គ្នា PSG បន្តឡើងវគ្គផ្ដាច់ព្រ័ត្រ
អត្ថបទដោយ៖
Kien Sereyvuth
ម្ចាស់ពាន French Cup ៥រដូវកាលជាប់គ្នា Paris St- Germain ឡើងទៅជួបក្រុម Rennes នៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីឈ្នះ ក្រុម Nantes កាលពីយប់មិញ។
ក្លិប PSG មានកំណត់ត្រាឈ្នះពាន French Cup ១២ដង ហើយកំពុងតែសម្លឹងឈ្នះវា៥រដូវកាលជាប់គ្នា ដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវធ្វើឡើង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Stade de France ជាមួយក្រុម Rennes។
កីឡាករ Marco Verratti ជាអ្នករកគ្រាប់ ខណៈ Kylian Mbappe ជាបន្ថែមគ្រាប់ទី២ ដោយបាល់១១ ម៉ែត្រ និងខ្សែការពារ Dani Alves បានបន្ថែមមួយគ្រាប់ ជួយ PSG ឈ្នះ ៣-០ ។ PSG ក៏សង្ឃឹមខ្ពស់ ក្នុងការលើកពាន Ligue1 ព្រោះពេលនេះពួកគេដាច់២០ពិន្ទុពីក្រុមលេខពីរ Lille៕ធ.ដ