ប្រទេសឡាវផ្តើមផ្តល់ទិដ្ឋាការតាមអនឡាញ នៅខែមិថុនា

ក្រសួងការបរទេសនៃប្រទេសឡាវ គ្រោងនឹងដាក់ឲ្យដំណើរការសេវាកម្មផ្តល់វីសា ឬទិដ្ឋាការអេឡិចត្រូនិក នៅខែមិថុនា ២០១៩ខាងមុខនេះ ដែលជាហេតុនាំឲ្យទេសចរបរទេសអាចស្នើសុំទិដ្ឋាការចូលទៅក្នុងប្រទេសឡាវ តាមរយៈអនឡាញ។

មន្ត្រីជាន់ខ្ពស់គ្រប់គ្រងនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសបានប្រាប់សារព័ត៌មាន Vietniane Times កាលពីពេលថ្មីៗនេះថា គ្រប់ភ្ញៀវទេសចរអន្តរជាតិដែលត្រូវធ្វើដំណើរទៅប្រទេសឡាវនឹងអាចមានសិទ្ធិសុំវីសាតាមអនឡាញ មានរយៈដល់ទៅ៣០ថ្ងៃ សម្រាប់ម្តង។ ក្នុងករណីដែលមានចង់បានវីសាចូលប្រទេសឡាវលើសពីមួយដង ឬក៏មានគម្រោងស្នាក់នៅច្រើនជាង៣០ថ្ងៃនោះ ចាំបាច់ត្រូវតែស្នើសុំវីសានៅបណ្តាស្ថានទូត ឬកុងស៊ុលឡាវ នៅក្រៅប្រទេស។

ទោះបីជាប្រទេសឡាវទទួលបានទេសចរបរទេសច្រើនជាង៤,១លាននាក់ កាលពីឆ្នាំមុន កើនឡើង៨,២ភាគរយ បើធៀបនឹងឆ្នាំ២០១៧ក៏ដោយ តួលេខនេះនៅតែមិនបានសម្រចតាមផែនការកំណត់ដែលថា គ្រោងទទួល៥លាននាក់នោះ។ ការប្រកាសពីវីសាអនឡាញដែលទទួលបានភ្លើងខៀវពីរដ្ឋាភិបាលរួចហើយនោះបានធ្វើឡើង ស្របពេលដែលឡាវ និងចិនកំពុងជំរុញឆ្នាំទេសចរឡាវ-ចិននៅឆ្នាំ២០១៩នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner