Lionel Messi នឹងបង្ហាញខ្លួននៅពាន Copa America
អត្ថបទដោយ៖
Kien Sereyvuth
លោក Lionel Scaloni គ្រូរបស់អាហ្សង់ទីន បញ្ជាក់ថា Lionel Messi នឹងលេងឲ្យជម្រើសជាតិ ក្នុងពានរង្វាន់ Copa America នៅខែមិថុនា ដែលប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ។ Scaloni ថ្លែងប្រាប់ នៅប្រទេសម៉ារ៉ុក ត្រៀមប្រកួតមិត្តភាពយប់នេះថា លោកមិនទាន់បានពិភាក្សាជាមួយ Messi ទេ ចាប់តាំងពីចាញ់ វេណេស៊ុយអេឡា ៣-១ កាលពីសប្ដាហ៍មុន។
គួររំលឹកថា ការប្រកួតមិត្តភាពជាមួយវេណេស៊ុយអេឡា ជាការបង្ហាញខ្លួនលើកដំបូងរបស់ Messi ឲ្យអាហ្សង់ទីន ចាប់តាំងពីព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី។ តែម្ចាស់ពាន Ballon d’Or ៥សម័យ នឹងមិនបានជួយក្រុមលេងទល់ម៉ារ៉ុកយប់នេះឡើយ ដោយសារមានរបួសក្រលៀន៕ធ.ដ