មាន់គកបារាំង ៤-០ អ៊ីស្លង់ ខណៈ Mbappe បំបែកកំណត់ត្រា Benzema នៅក្រុមជម្រើសជាតិ
អត្ថបទដោយ៖
Kien Sereyvuth
កីឡាករវ័យក្មេង Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលបង្ហាញខ្លួន៣០ប្រកួតឲ្យក្រុមជម្រើសជាតិឈុតធំបារាំងលេងប្រកួតកាលពីយប់មិញ។ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ បានស៊ុត១គ្រាប់នៅនាទី៧៨ ជួយបារាំងយកឈ្នះគូប្រកួតដោយលទ្ធផល ៤-០ នៅវគ្គជម្រុះ Euro ឆ្នាំ២០២០។
កាលពីឆ្នាំ២០១០ Karim Benzema បានក្លាយជាកីឡាករក្មេងបំផុតបង្ហាញខ្លួន៣០ប្រកួតឲ្យបារាំង ប៉ុន្តែ Mbappe បានបំបែកកំណត់ត្រាធ្វើបានលឿនជាងរៀមច្បង៦ខែ។
ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាន Paris Saint Germain បង្ហាញខ្លួនលើកដំបូងឲ្យបារាំងដែលមានរហស្សនាមថា Les Bleus កាលពីឆ្នាំ២០១៧ ក្នុងប្រកួតប៉ះ Luxembourg និងស៊ុតបញ្ចូលទីគ្រាប់ទីមួយ ពេលប៉ះ ហូឡង់ ក្នុងវគ្គជម្រុះ World Cup កាលពីឆ្នាំមុន៕ធ.ដ