Real Madrid ត្រៀមបន្ថែម James ទៅក្នុងកិច្ចព្រមព្រៀមដើម្បីនាំយក Pogba ពី Man Utd
យោងតាមការសែតដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ Don Balon បានចុះផ្សាយឱ្យដឹងថាក្លិប Real Madrid ត្រៀមដាក់ James Rodriguez ទៅក្នុងកិច្ចព្រមព្រៀម ដើម្បីនាំយកខ្សែបម្រើកណ្ដាល Paul Pogba នារដូវក្ដៅខាងមុខនេះ។
ខ្សែបម្រើដែលជួយឲ្យបារាំងលើកពានរង្វាន់ World Cup 2018 នៅប្រទេសរុស្ស៊ី Pogba ធ្លាប់បាននិយាយកាលពីពេលថ្មីៗកន្លងទៅថា វាគឺជា “ក្តីសុបិនមួយ” ដែលអាចលេងក្រោមការដឹកនាំរបស់លោក Zinedine Zidane នៅ Real Madrid ស្របពេលដែលក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ក៏មានបំណងចង់ធ្វើឱ្យក្តីសុបិនកីឡាកររូបនេះ ក្លាយជាការពិតផងដែរ។
ប៉ុន្តែក្លិបបីសាចក្រហម Manchester United មិនសប្បាយចិត្តជាមួយនឹង James Rodriguez ឡើយ ដែលខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះ ខណៈក្លិបយក្សរបស់អង់គ្លេសមួយនេះ ចង់បង្វែរឱ្យមានការចរចាលើកិច្ចព្រមព្រៀងនេះ ជំនួសដោយខ្សែប្រយុទ្ធស្លាបឆ្វេង Gareth Bale វិញ៕ធ.ដ