ប្រមុខការទូតរុស្ស៊ីអះអាងទៅកាន់សមភាគីអាម៉េរិកថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា ជាការរំលោភបំពានធម្មនុញ្ញារបស់អង្គការសហប្រជាជាតិ

រុស្ស៊ី៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានថ្លែងប្រាប់សមភាគីអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ថាការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា គឺជាការជ្រៀតជ្រែកដែលមិនច្បាស់លាស់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស នេះបើតាមសារព័ត៌មានក្នុងស្រុកដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃច័ន្ទម្សិលមិញ ។

លោក ឡាវរូវ បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងរបស់សហរដ្ឋអាម៉េរិក ក្នុងការធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា និងការគំរាមគំហែងប្រឆំាងនឹងរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសអាម៉េរិកឡាទីនមួយនេះ គឺជាការរំលោភបំពានលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការជ្រៀតជ្រែកក្នុងកិច្ចផ្ទៃក្នុងនៃរដ្ឋដែលមានអធិបតេយ្យ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរុស្ស៊ី ដែលដកស្រង់ចេញពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខការទូតប្រទេសទំាងពីរ ។

ជាការឆ្លើយតប លោក ប៉ុមប៉េអូ បានថ្លែងប្រាប់លោក ឡាវរូវ វិញថា សហរដ្ឋអាម៉េរិកនឹងមិនឈរអោបដៃនៅស្ងៀមឡើយ ខណៈដែលរុស្ស៊ីកំពុងព្យាយាមផ្តល់ការគំាទ្រពីក្រោយរបបដឹកនំារបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ខណៈការអះអាងបែបនេះរបស់លោក ប៉ុមប៉េអូ ធ្វើឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោនប្រកាសថ្កោលទោសទីក្រុងម៉ូស្គូល ជុំវិញការដាក់ពង្រាយយន្តហោះយោធា និងកម្លំាងយោធារុស្ស៊ីនៅប្រទេសវេណេស៊ុយអេឡា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner