អ្នកដំណើររាប់ពាន់ត្រូវអាជ្ញាធរជម្លៀសចេញពីនាវាកម្សាន្តមួយនៅឯនាយសមុទ្រន័រវែស ក្រោយជួបបញ្ហាម៉ាស៊ីន

ន័រវែស៖ នាវាកម្សាន្ត Viking Sky ដ៏ធំមួយគ្រឿងបានជួបប្រទះនូវបញ្ហាម៉ាស៊ីន បន្ទាប់ពីវាបានប្រឈមនឹងខ្យល់ព្យុះកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនេះ ហើយបើ តាមសេចក្តីរាយាការណ៍ពីដំបូង មនុស្សសរុបចំនួន៣៧១នាក់ក្នុងចំណោមអ្នកដំណើរជាង១,៣០០នាក់ ត្រូវបានសង្គ្រោះចេញពីនាវានោះ។

សារព័ត៌មាន CGTN បានឱ្យដឹងថា ដោយសារតែមានខ្យល់ព្យុះនោះ ក្រុមអ្នកដំណើរមិនត្រូវបានសង្គ្រោះទៅកាន់នាវាផ្សេងទៀតនោះទេ ហើយពួកគេត្រូវបានសង្គ្រោះតាមមឧទ្ធម្ភាគចក្រជាច្រើនគ្រឿងវិញ។ ប្រភពបន្តថា នាវាកម្សាន្តដែលអាចដំណើរការម៉ាស៊ីន៣ក្នុងចំណោមម៉ាស៊ីន៤របស់វាឡើងវិញនេះ បានធ្វើដំណើរទៅកាន់ទីក្រុង Molde ប្រទេសន័រវែសដោយសុវត្ថិភាព។

យ៉ាងណាមិញ បើទោះបីជាអាកាសធាតុនៅតំបន់នោះមានភាពល្អប្រសើរឡើងក្តី ក៏ការសជម្លៀសត្រូវបានផ្អាកជាបណ្តោះអាសន្ន ស្របពេលដែលនាវាកម្សាន្តនេះ ត្រូវបានអូសទាញទៅកាន់ឆេ្នរសមុទ្រដោយនាវា២គ្រឿង។ បើតាមប្រភពនោះ មានមនុស្ស១៧នាក់ បានរងរបួសក្នុងហេតុការណ៍នេះ ដោយមនុស្ស៣នាក់ បានរងរបួសធ្ងន់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner