អតីតនាយករដ្ឋមន្រ្តីថៃបញ្ជាក់ថា ការបោះឆ្នោតសកលប្រព្រឹត្តទៅដោយគ្មានតម្លាភាពឡើយ

ថៃ៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃច័ន្ទនេះ បាននិយាយថា លោកបានដឹងមុនច្បាស់ណាស់ថា របបសឹកថៃដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ គឺចង់តែនៅបន្តក្តោបក្តាប់អំណាច ប៉ុន្តែលោកនឹកស្មានមិនដល់ឡើយថា រដ្ឋាភិបាលយោធាហ៊ានដល់ត្រៀមលក្ខណៈបំផ្លាញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យមួយទាំងមូល។

ជុំវិញការពន្យារពេលបញ្ចេញលទ្ធផលឋបមនៃការបោះឆ្នោត តាំងពីយប់ថ្ងៃអាទិត្យរហូតមកដល់ថ្ងៃចន្ទនេះ លោក ថាក់ស៊ីន បានលើកឡើងថា វាពុំធ្លាប់មានការពន្យារពេលរបៀបនេះឡើយ ក្នុងប្រវត្តិសាស្រ្តបោះឆ្នោតនាសម័យទំនើបរបស់ប្រទេសថៃ ហើយប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលយោធាកំពុងតែមានការភ័យខ្លាច។

លោក ថាក់ស៊ីន បានបន្ថែមថា ប្រសិនបើច្បាប់នៃការប្រកួតប្រជែង ឬក៏អាជ្ញាកណ្តាលគ្មានមួយណាមានតម្លាភាពទេនោះ លទ្ធផលនឹងពុំទទួលបានការគោរពឡើយ គឺមិនថាពីសំណាក់ប្រជាជនថៃផ្ទាល់ ឬពីអន្តរជាតិនោះទេ។ លោកបានសង្កត់ធ្ងន់ទៀតថា ប្រទេសថៃសព្វថ្ងៃត្រូវការរដ្ឋាភិបាលមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរាស្រ្ត មិនមែនឆន្ទៈរបស់របបយោធាឡើយ ប៉ុន្តែនេះជាពេលវេលាអាក្រក់ និងសោកសៅមួយសម្រាប់ប្រទេសរបស់លោក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner