ក្លិបជាច្រើននៅអឺរ៉ុប ត្រៀមប្រជែងគ្នាយកកីឡាករ Luka Jovic មាក្នុងតម្លៃ៥០លានផោន

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបបិសាចក្រហម Manchester United កំពុងទាក់ទងជាមួយក្លិប Benfica ដើម្បីនាំយកកីឡាករ Luka Jovic  មកចូលរួមក្នុងរដូវកាល ២០១៩-២០២០ ខាងមុខនេះ។ តាមសារព៌ត័មានព័រទុយហ្គាល់ O Jogo បានឲ្យដឹងថា ក្លិបជើងឯកកំណត់ត្រា នៃលីគកំពូលអង់គ្លេសខាងលើ ត្រៀមដាក់តម្លៃខ្លួន និងផ្តល់កិច្ចសន្យានាំយកខ្សែប្រយុទ្ធ Luka Jovic ដែលបច្ចុប្បន្នកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ជាមួយក្លិប Eintracht Frankfurt ក្នុងនាមជាកីឡាករខ្ចីជើងនៅឯលីគកំពូលអាល្លឺម៉ង់។

ទាក់ទងនឹងការនាំយកកីឡាករវ័យ២១ឆ្នាំរូបនេះ អាចមានតម្លៃលើសពី៥០លានអឺរ៉ូ ពីព្រោះកាលពីដើមរដូវកាលនេះ ក្លិបយក្សអេស្ប៉ាញ FC Barcelona ក៏បានដាក់សំណើជាមួយកញ្ចប់ទឹកប្រាក់៥០លានអឺរ៉ូម្តងរួចមកហើយ ដោយចង់នាំយក Luka Jovic ទៅកាន់ទឹកដី Camp Nou និងក្លិប Chelsea, Arsenal, Real Madrid ក៏បានចាប់អារម្មណ៍ខ្សែប្រយុទ្ធរូបនេះ ដើម្បីជំនួស Karim Benzema ដែលមានវ័យ៣១ឆ្នាំហើយ។

គួររំលឹកថា ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិស៊េប៊ីខាងលើ បង្ហាញខ្លួន៤៦ប្រកួត រកបាន២៣គ្រាប់ ជាមួយក្លិបអាល្លឺម៉ង់ Eintracht Frankfurt ជាលក្ខណៈខ្ចីជើង។ រីឯក្រុមជម្រើសជាតិវិញ Luka Jovic បានជាប់គ្រប់ឈុត តែម្តងឲ្យជម្រើសជាតិស៊េប៊ី តាំងពីឈុត U16, U17, U18, U19, U20, U21 និងឈុតធំ តាំងពីឆ្នាំ២០១៨ ទល់បច្ចុប្បន្នភាព៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner