យានអវកាស OSIRIS-REX នឹងនាំយកគំរូតាងរបស់អាចម៍ផ្កាយ Bennu មកផែនដីនៅឆ្នាំ២០២៣

សហរដ្ឋអាម៉េរិក៖ យាន អូស៊ីរីស រិច បានទៅដល់អាចម៍ផ្កាយ បេននូ ដែលមានមុខកាត់ប្រវែងជាង ៥០០ម៉ែត្រ និងនៅចម្ងាយ៣០ម៉ឺនគីឡូម៉ែត្រពីផែនដីកាលពីចុងឆ្នាំ២០១៨ ហើយយានអវកាសនេះ នឹងនាំយកគំរូតាងរបស់វាត្រឡប់មកដល់ផែនដីនៅខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។

អាចម៍ផ្កាយ បេននូ ដែលស្ថិតក្រោមការសិក្សារបស់យានអវកាស NASA កំពុងវិលកាន់តែលឿនទៅៗ ដោយប្រការនេះធ្វើឲ្យអ្នកវិទ្យាសាស្រ្តងឿងឆ្ងល់ជាខ្លាំង។ ឥឡូវនេះ រង្វិលជុំរបស់អាចម៍ផ្កាយ បេននូ គឺមានរយៈពេល៤,៣ម៉ោង ក៏ប៉ុន្តែបើតាមរយៈការវិភាគលើទិន្នន័យប្រមូលបានមុនពេលដែលយាន អូស៊ីរីស រិច (OSIRIS-REX) ទៅដល់អាចម៍ផ្កាយ បេននូ នោះ បានបង្ហាញថា រង្វិលជុំរបស់វាកំពុងតែកើនឡើងល្បឿន គឺប្រហែល០១វីនាទីជារៀងរាល់មួយសតវត្សរ៍។

សូមបញ្ជាក់ផងដែរថា ការស្រាវជ្រាវថ្មីនេះ បានយោងទៅលើទិន្នន័យដែលប្រមូលបានដោយប្រព័ន្ធតេឡេស្កូបចំនួន០២នៅលើផែនដី កាលពីចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០០៥ និងដោយកែវយឺតអវកាស ហ៊ូបប៊ល (Hubble)។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ត នឹងអាចធ្វើការស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីអាចម៍ផ្កាយ បេននូ ស្របដែលពេលយាន អូស៊ីរីស រិច នឹងចំណាយពេលសិក្សាលើវាសម្រាប់រយៈពេលយ៉ាងតិចក៏២ឆ្នាំ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner