ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ CGA លើកទី១៥ អ្នកចូលរួមគាំទ្រផុសផុលកាន់តែខ្លាំង

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ CGA លើកទី១៥ ដែលប្រសិទ្ធនាម ថា Chip Mong land Tournamant 2019 ដំណើរការប្រកួតពេញមួយព្រឹកកាល ពីថ្ងៃសៅរ៍ចុងសប្តាហ៍ នៅលើទីលានកីឡាវាយកូនគោល Royal Cambodia Phnom Penh Golf Club បានបញ្ចប់ដោយជោគជ័យកាន់តែខ្លាំងជាងមុន។

ឯកឧត្តម ឯក វណ្ណាឌី ប្រធានក្លិបកីឡាវាយកូនគោល CGA មានប្រសាសន៍បញ្ជាក់ថា អ្វីដែល យើងអាចនិយាយបានថា ជោគជ័យកាន់តែខ្លាំងសម្រាប់ព្រឹត្តិការណ៍ប្រកួត លើកទី១៥នេះ ព្រោះចំនួនកីឡាករការិនីចុះឈ្មោះចូលរួមប្រកួតកើនលើសចំនួនដែលក្លិបបានគ្រោងទុក ទោះបីមានការផ្លាស់ប្តូរទីតាំងប្រកួតក្តី អ្នកចូលរួមនៅតែបន្តមកចូលរួមកាន់តែផុសផុលអ៊ឹកធឹកជាងមុន ពិសេសគឺក្រុមហ៊ុនចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួតកាន់តែមានចំនួនច្រើនធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកាន់តែទទួលបានជោគជ័យកាន់តែខ្លាំង។ ប្រធានក្លិបរូបនេះ បញ្ជាក់ថា ក្លិបវាយកូនគោលមិនមែនអាជីពមួយនេះ គឺជាក្លិបគោលកូនខ្មែរដំបូងគេ ដែលបង្កើតឡើងក្នុងគោលដៅរួមចំណែកបំផុសអភិវឌ្ឍន៍កីឡាកូនគោលនៅកម្ពុជា និងរួមចំណែកក្នុងការទាក់ទាញទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជាតាមរយៈ ការប្រកួត ដែលក្លិបបានរៀបចំរៀងរាល់៣ខែម្តង។

សម្រាប់លទ្ធផលវិញ លេខ១ Cross score Winner បានទៅលើកីឡាករ អ៊ុក ខ្នួច លេខ១ ផ្នែក Premier Winner បានទៅលើកីឡាករ ឈិន ចន្ទសង្ហា ,លេខ១ ផ្នែក Flight A Winner បានទៅលើកីឡាករ មាច ដេវីដ ,លេខ១ ផ្នែក Flight B Winnerកីឡាករ ផូ ផារិទ្ធ  ,លេខ១ ផ្នែក Flight Senior Winner កីឡាករ ឌួង សុខន , លេខ១ ផ្នែក Flight ladies Winnerបានទៅលើកីឡាការិនី មួង សិលា និងលេខ១ កីឡាករ Non- HandiCap Winner បានទៅលើកីឡាករ ប៉ុល សារឿន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner